Sunday, April 16, 2017

របៀបមើលខ្សែបញ្ចូលថ្ម (Lightning cable) របស់ក្រុមហ៊ុន Apple ជារបស់ក្លែងក្លាយ ឫជារបស់ពិត(How to identify Apple Lightening Cable original or fake)


ក្រុមហ៊ុន Apple បានណែនាំ​អោយ​អតិថិជន​ប្រើ​តែ​គ្រឿង​ដែលជារបស់​ក្រុមហ៊ុន​ផ្ទាល់ ដែលមាន​ការទទួល​ស្គាល់​គុណភាព និង ដែល​មាន​សញ្ញា "Made for iPod/iPhone/iPad" តែ​ប៉ុណ្ណោះ។ ដូច្នេះ​យើង​គួរ​តែ​ ដឹង​អំពី​របៀមមើល ខ្សែបញ្ចូលចថ្ម រី គេហៅថាខ្សែ Connector Lightening Cable ថាតើវាជារបស់ក្លែងក្លាយ ឫជារបស់ក្រុមហ៊ុន ឬ គេហៅថារបស់ Original.
ប្រសិន​បើ​អ្នក​​ប្រើ​ប្រភេទ​ខ្សែ Lightning Cable ដែល​ជារបស់ក្លែងក្លាយ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះជាក់ជាមិនខាន ៖
  • ឧបករណ៍ iOS របស់​លោកអ្នក​អាច​នឹង​ខូច​ឬឆាប់ខូច
  • ខ្សែ​ងាយ​នឹង​ឆាប់​ខូច
  • ចុង​ខាង​ដោត​ចូល​ឧបករណ៍​ អាច​ដោតមិនជាប់ ធ្វើអោយឆាប់ឡើង​ក្ដៅ ឬ អាច​នឹង​មិន​សូវ​ត្រូវ​ជាមួយ​នឹង​រន្ធ​របស់​ឧបករណ៍​​បាន​ល្អ
  • ​មិនអាច​​បញ្ចូល​ទិន្នន័យ ឬ បញ្ចូល​ថ្ម​ទៅ​ក្នុង​ឧបករណ៍​នោះ​កើត 

បញ្ជក់​​ មាន​តែ​ក្រុមហ៊ុន Apple ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​ផលិត​ខ្សែ​ប្រភេទ USB-C to LightningCable គ្មាន​ផលិតផល​ប្រភេទ USB-C to Lighting Cable ណា​ដែល​មាន​សញ្ញា "Made for iPod/iPhone/iPad" នោះ​ទេ។
ដើម្បីអោយដីង​ច្បាស់ថាវាជារបស់ក្លែងក្លាយ រី របស់ ហ្ស៊ីន (Original) យើងត្រូវពិនិត្យ កន្លែងមួយចំនូន៖

១ ប្រៀបធៀប​សំបក​វេច​ខ្ចប់ និង អក្សរ​ដែល​បោះពុម្ព​នៅ​លើ​ខ្សែ​ផ្ទាល់

ដើម្បី​កំណត់​ថា​ខ្សែ Lightning Cable ជា​របស់​ក្លែងក្លាយ ឬ ជារបស់ក្រុមហ៊ុន​​ យើង​មើល​ឲ្យ​ច្បាស់​ទៅ​លើ​សំបក​វេច​ខ្ចប់​​ខាង​ក្រៅ និង ខ្សែ​នោះ​ផ្ទាល់​តែ​ម្ដង។ ខ្សែដែល​ផលិត​ដោយ​ក្រុមហ៊ុន​ដទៃ ដែលមាន​ការ​ទទួល​ស្គាល​ពីក្រុមហ៊ុន Apple នឹង​មាន​សញ្ញា MFi នៅ​ខាង​លើ​សំបក។ រី​ឯ​ខ្សែ Lightning to USB របស់ Apple ផ្ទាល់​វិញ មាន​អក្សរ "Designed by Apple in California" (រចនា​ដោយ Apple នៅ​រដ្ឋ​កាលីហ្វរញ៉ា) និង អក្សរ "Assembled in China" (ដំឡើង​នៅ​ប្រទេស​ចិន) ឬ "Assembled in Vietnam" (ដំឡើង​នៅ​ប្រទេស​វៀតណាម) ឬ "Indústria Brasileira" នៅ​លើ​ខ្សែ ដែល​ស្ថិត​នៅ​ប្រហែល 7អ៊ិញ ពីចុង​ខាង USB ។ យើង​នឹង​ឃើញ​លេខ​សម្គាល់​ផលិតផល (serial number) ចំនួន 12​ខ្ទង់ នៅ​ខាង​ចុង​នៃ​អក្សរ​ទាំង​នោះ។





២​ ប្រៀបធៀប​​​ចុង​ដោត និង សញ្ញា​សម្គាល់​បោះពុម្ព​ដោយ​កាំរស្មី​ឡាស៊ែរ



       យើង​អាច​យក​ចុង​ដោត Lightning Cable ចុង​ដោត USB និង សញ្ញា​សម្គាល់​បោះពុម្ព​ដោយ​កាំរស្មី​ឡាស៊ែរ មក​មើល​ថា​ខ្សែណា​ដែល​ជា​របស់​ក្លែងក្លាយ ហើយមួយណាជារបស់​ដែលមាន​ការ​ទទួល​ស្គាល់ពីក្រុមហ៊ុន​ Apple ចូលមើលការប្រៀបធៀប​តាម​រយៈ​រូបភាព​ខាងក្រោម រវាង របស់ដែលមាន​ការ​ទទួល​ស្គាល់​ពីក្រុមហ៊ុន Apple និង របស់​ក្លែងក្លាយ ឬរបស់គ្មាន​ការ​ទទួល​ស្គាល់។ ទាំង​អស់​នេះ គ្រាន់​តែ​ជា​ផលិតផល​ក្លែងក្លាយ​មួយ​ចំនួន​ប៉ុណ្ណោះ។ វា​មាន​ប្រភេទ​ផ្សេងៗ​ជា​ច្រើនទៀត។
ខ្សែ Lightning to USB (​ខាងចុង Lightning)
ទាំង​នេះ​គឺ​ជា​រូបភាព​ឧទាហរណ៍​នៃ​ចុង​ដោត Lightning នៃ​ខ្សែ Lightning to USB ។ រូប​បីខាងឆ្វេង គឺ​ជា​ ​ផលិតផល​ដែលមានការទទួល​ស្គាល់​ពីក្រុមហ៊ុន Apple ហើយរូបភាពបីខាងស្តាំ គឺ​របស់​គ្មាន​ការ​ទទួល​ស្គាល់ពីក្រុមហ៊ុន Apple និយាយអោយខ្លី របស់​ ក្លែងក្លាយ។
 


សាច់​តែ​មួយ រលោង​ស្អាត មូលៗ ផ្នែក​លោហៈ
​ចម្លង​ចរន្ត​រាប​ស្មើ​ជាមួយ​នឹង​ផ្ទៃ​ទាំង​មូល
មិន​មែន​សាច់​តែ​មួយ មិន​រលោង​ ឬ 
មិន​ដូចៗ​គ្នា ជ្រុងៗ ផ្នែក​លោហៈ​ចម្លង​ចរន្ត​​មិន​រាប​ស្មើ​នឹង​ផ្ទៃ






ទទឺង បណ្ដោយ ប្រវែង និង កម្រាស់​ខុស​ពី​គ្នា 
ពី​មួយ​ទៅ​មួយ



ទទឹង និង បណ្ដោយ​នៃ​ក​របស់​ចុង​ដោត
(ផលិតផល Apple) មាន​ទំហំ​ប៉ុន​គ្នា​ជានិច្ច 
 (7.7mm x 12mm)



























បណ្ដូល​នៃ​ក​របស់​ចុង​ដោត​មាន​ពណ៌​ស ឬ ខ្មៅ



បណ្ដូល​នៃ​ក​របស់​ចុង​ដោត​មាន​ពណ៌​ប្រផេះ














ខ្សែ Lightning to USB (ចុង​ខាង USB)

ទាំង​នេះ​គឺ​ជា​រូបភាភឧទាហរណ៍​នៃ​ចុង​ដោត USB នៃ​ខ្សែ Lightning to USB ។ រូប​បួនខាងឆ្វេង គឺ​ជា​ ​ផលិតផល​ដែលមានការទទួល​ស្គាល់​ពីក្រុមហ៊ុន Apple ហើយរូបភាពបួនខាងស្តាំ គឺ​របស់​គ្មាន​ការ​ទទួល​ស្គាល់ពីក្រុមហ៊ុន Apple និយាយអោយខ្លី របស់​ ក្លែងក្លាយ។


មុខ​តំណ​នៃ​សំបក​ក្បាល USB  
មាន​រាង​ចតុកោណ​​ព្នាយ​សមាបាត
​​​​​​​​​​​​​​​​​​ គំលាតពី​ចុង​ម្ខាងៗ​មាន​ប្រវែង​ស្មើ​គ្នា

ផ្នែក​លោហៈ​ចម្លង​ចរន្ត​​ក្នុង​ក្បាល 
 USB មាន​ពណ៌​មាស

ផ្ទៃ​ខាង​ក្រៅ​នៃ​ក្បាល USB រលោង 
ស្មើ​សាច់ផ្ទៃ​ទាំង​មូល​រាប​ស្មើ​គ្រប់​កន្លែង

ផ្ទៃ​នៃ​ផ្នែក​អ៊ីសូឡង់​ខណ្ឌ​ចែក​ក្បាល 
USB រាប​ស្មើ ដូច​គ្នា​ទាំង​អស់

Thursday, April 6, 2017

ផលប្រយោជន៍នៃការរស់នៅដោយឯករាជ្យ​ (​ Benefit of independence )

មនុស្ស​ម្នាក់​​ៗ មិន​មែន​រស់​នៅ​ដោយ​ឯករាជ្យ​បាន​ងាយ​ៗ​ទេ​ តែ​មនុស្ស​មួយ​ចំនួន​ក៏​ធ្លាប់​ឆ្លង​កាត់​វា​រួច​មក​ហើយ ដោយ​សារ​ការ​រស់​នៅ​បែក​ពី​គ្រួសារ​ ក៏​ដូច​ជា​ចង់​ស្គាល់​រសជាតិ​ជីវិត​ម្នាក់​​ឯង ជាដើម​។ ប៉ុន្តែយ៉ាងណាក៏ដោយ ការរស់នៅដោយឯករាជ្យដោយមិនពឹងពាក់ច្រើនលើអ្នកដទៃ បានផ្តល់ប្រយោជន៍ជាច្រើន៖
១) កែប្រែ​អ្នក​ទៅ​ជា​មនុស្ស​ក្លាហាន​៖ ​មនុស្ស​ដែល​ឯករាជ្យ​ គឺ​មាន​ភាព​ក្លាហាន​ណាស់ ដោយ​សារ​គេ​ជា​មនុស្ស​​តែ​ម្នាក់​គត់​រ៉ាប់រង​រឿងរ៉ាវ​នានា ក្នុង​ជីវិត​។ ​ភាព​ក្លាហាន​នេះ​កើត​ឡើង ដោយ​សារ​តែ​ពួក​គេ​តែង​គិត​អ្វី​គឺ​ធ្វើ​ហ្នឹង ហើយ​មិន​ចាំ​បាច់​ទៅ​សុំ​យោបល់​ពី​អ្នក​ណា​សិន​មុន​នឹង​ធ្វើ​អ្វី​មួយ​ទេ។
២) រស់​ដោយ​មិន​ពឹង​ផ្អែក​អ្នក​ណា​ទាំង​អស់​៖ មនុស្ស​ដែល​គ្មាន​ភាព​ឯករាជ្យ​ខ្លួន​ឯង ភាគ​ច្រើន​តែង​រស់​ដោយ​សារ​តែ​គេ។ នេះ​​គឺ​សោយ​សារ​តែ​គេ​​មិន​ចង់​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង ​ឬ​ក៏​ពួក​គេ​មិន​សូវ​ជា​ហ៊ាន​ក្នុង​ឆាក​ជីវិត​។ មនុស្យ​ដែល​រស់​នៅ​ពឹង​ផ្អែក​លើ​គេ​ពេក គឺ​គ្មាន​អ្នក​ណា​ចូលចិត្ត និង​ចង់​រាប់​អាន​ប៉ុន្មាន​ទេ​។
៣) មាន​គំនិត​ទូលំទូលាយ​ជាង​អ្នក​ណា​ទាំង​​អស់​៖ មនុស្ស​ឯករាជ្យ​ ភាគ​ច្រើន​ពួក​គេ ត្រៀម​ខ្លួន​រួច​រាល់​ហើយ ក្នុង​ការ​ជួប​មនុស្ស​ថ្មី និង​សាកល្បង​អ្វី​ដែល​គេ​មិន​ដែល​ធ្វើ​។ ហេតុនេះ​វា​ជា​សញ្ញា​បង្ហាញ​ថា អ្នក​ជា​មនុស្ស​បើក​ចិត្ត​បើក​គំនិត​ ទូលាយ​​រាប់​អាន​​មនុស្ស​ថ្មី​និង​បើក​​ឱកាស​ថ្មី​ចូល​ក្នុង​ជីវិត។
៤)​ជា​មនុស្ស​យល់​ពី​ខ្លួន​ឯង​ច្បាស់​៖ បើ​អ្នក​គិត​ថា ហេតុ អី​អ្នក​មិន​សូវ​យល់​ពី​​ខ្លួន​ឯង នេះ​ប្រហែល​មក​ពី​អ្នក​គិត​ពី​អ្នក​ដទៃ ច្រើន​ពេក​។ ហេតុនេះ​ហើយ​ទើប​​ការ​រស់​នៅ​ឯករាជ្យ​ធ្វើ​ឲ្យ​អ្នក​ស្គាល់​ខ្លួន​ឯង​ច្បាស់ ដោយ​សារ​អ្នក​ សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ​ ធ្វើ​អ្វី​ឲ្យ​ខ្លួន​ឯង​សប្បាយ​ រស់​នៅ​គឺ​សម្រាប់​តែ​ខ្លួន​ឯង​៕
ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព: Lifehack