ក្រុមហ៊ុន Apple បានណែនាំអោយអតិថិជនប្រើតែគ្រឿងដែលជារបស់ក្រុមហ៊ុនផ្ទាល់ ដែលមានការទទួលស្គាល់គុណភាព និង ដែលមានសញ្ញា "Made for iPod/iPhone/iPad" តែប៉ុណ្ណោះ។ ដូច្នេះយើងគួរតែ ដឹងអំពីរបៀមមើល ខ្សែបញ្ចូលចថ្ម រី គេហៅថាខ្សែ Connector ឬ Lightening Cable ថាតើវាជារបស់ក្លែងក្លាយ ឫជារបស់ក្រុមហ៊ុន ឬ គេហៅថារបស់ Original.
ប្រសិនបើអ្នកប្រើប្រភេទខ្សែ Lightning Cable ដែលជារបស់ក្លែងក្លាយ អ្នកអាចនឹងជួបប្រទះបញ្ហាទាំងនេះជាក់ជាមិនខាន ៖
- ឧបករណ៍ iOS របស់លោកអ្នកអាចនឹងខូចឬឆាប់ខូច
- ខ្សែងាយនឹងឆាប់ខូច
- ចុងខាងដោតចូលឧបករណ៍ អាចដោតមិនជាប់ ធ្វើអោយឆាប់ឡើងក្ដៅ ឬ អាចនឹងមិនសូវត្រូវជាមួយនឹងរន្ធរបស់ឧបករណ៍បានល្អ
- មិនអាចបញ្ចូលទិន្នន័យ ឬ បញ្ចូលថ្មទៅក្នុងឧបករណ៍នោះកើត
បញ្ជក់ មានតែក្រុមហ៊ុន Apple ខ្លួនឯងប៉ុណ្ណោះ ដែលផលិតខ្សែប្រភេទ USB-C to Lightning Cable ។ គ្មានផលិតផលប្រភេទ USB-C to Lighting Cable ណាដែលមានសញ្ញា "Made for iPod/iPhone/iPad" នោះទេ។
ដើម្បីអោយដីងច្បាស់ថាវាជារបស់ក្លែងក្លាយ រី របស់ ហ្ស៊ីន (Original) យើងត្រូវពិនិត្យ កន្លែងមួយចំនូន៖
១ ប្រៀបធៀបសំបកវេចខ្ចប់ និង អក្សរដែលបោះពុម្ពនៅលើខ្សែផ្ទាល់
២ ប្រៀបធៀបចុងដោត និង សញ្ញាសម្គាល់បោះពុម្ពដោយកាំរស្មីឡាស៊ែរ
យើងអាចយកចុងដោត Lightning Cable ចុងដោត USB និង សញ្ញាសម្គាល់បោះពុម្ពដោយកាំរស្មីឡាស៊ែរ មកមើលថាខ្សែណាដែលជារបស់ក្លែងក្លាយ ហើយមួយណាជារបស់ដែលមានការទទួលស្គាល់ពីក្រុមហ៊ុន Apple។ ចូលមើលការប្រៀបធៀបតាមរយៈរូបភាពខាងក្រោម រវាង របស់ដែលមានការទទួលស្គាល់ពីក្រុមហ៊ុន Apple និង របស់ក្លែងក្លាយ ឬរបស់គ្មានការទទួលស្គាល់។ ទាំងអស់នេះ គ្រាន់តែជាផលិតផលក្លែងក្លាយមួយចំនួនប៉ុណ្ណោះ។ វាមានប្រភេទផ្សេងៗជាច្រើនទៀត។
ខ្សែ Lightning to USB (ខាងចុង Lightning)
ទាំងនេះគឺជារូបភាពឧទាហរណ៍នៃចុងដោត Lightning នៃខ្សែ Lightning to USB ។ រូបបីខាងឆ្វេង គឺជា ផលិតផលដែលមានការទទួលស្គាល់ពីក្រុមហ៊ុន Apple ហើយរូបភាពបីខាងស្តាំ គឺរបស់គ្មានការទទួលស្គាល់ពីក្រុមហ៊ុន Apple និយាយអោយខ្លី របស់ ក្លែងក្លាយ។
សាច់តែមួយ រលោងស្អាត មូលៗ ផ្នែកលោហៈ ចម្លងចរន្តរាបស្មើជាមួយនឹងផ្ទៃទាំងមូល |
មិនមែនសាច់តែមួយ មិនរលោង ឬ មិនដូចៗគ្នា ជ្រុងៗ ផ្នែកលោហៈចម្លងចរន្តមិនរាបស្មើនឹងផ្ទៃ |
ទទឺង បណ្ដោយ ប្រវែង និង កម្រាស់ខុសពីគ្នា
ពីមួយទៅមួយ
|
ទទឹង និង បណ្ដោយនៃករបស់ចុងដោត
(ផលិតផល Apple) មានទំហំប៉ុនគ្នាជានិច្ច
(7.7mm x 12mm) |
បណ្ដូលនៃករបស់ចុងដោតមានពណ៌ស ឬ ខ្មៅ
|
បណ្ដូលនៃករបស់ចុងដោតមានពណ៌ប្រផេះ
|
ខ្សែ Lightning to USB (ចុងខាង USB)
ទាំងនេះគឺជារូបភាភឧទាហរណ៍នៃចុងដោត USB នៃខ្សែ Lightning to USB ។ រូបបួនខាងឆ្វេង គឺជា ផលិតផលដែលមានការទទួលស្គាល់ពីក្រុមហ៊ុន Apple ហើយរូបភាពបួនខាងស្តាំ គឺរបស់គ្មានការទទួលស្គាល់ពីក្រុមហ៊ុន Apple និយាយអោយខ្លី របស់ ក្លែងក្លាយ។
មុខតំណនៃសំបកក្បាល USB មានរាងចតុកោណព្នាយសមាបាត គំលាតពីចុងម្ខាងៗមានប្រវែងស្មើគ្នា |
No comments:
Post a Comment