នេះជាការប្រកួត K cement ប្រចាំនៅទូរទស្សន៏ប៉ុស្ត SEATV. ការប្រកួតនេះបានធ្វើឡើងជារៀងរាលថ្ងៃសុក្រ
វេលាម៉ោង 5:30 PM រហូតដល់ម៉ោង 8:00 PM, ការប្រកួតនេះមានចំនួន៥ គូរ។ មានការប្រកួតគូរជាតិចំនូន
៣ គូរ និង គូរលក្ខណមិត្តភាពអន្តរជាតិ ខ្មែរ ថៃចំនូន ពីរ គូរ។
នេះជាការប្រកួត K cement ប្រចាំនៅទូរទស្សន៏ប៉ុស្ត SEATV. ការប្រកួតនេះបានធ្វើឡើងជារៀងរាលថ្ងៃសុក្រ វេលាម៉ោង 5:30 PM រហូតដល់ម៉ោង 8:00 PM, ការប្រកួតនេះមានចំនួន ៥ គូរ។ មានការប្រកួតគូរជាតិចំនូន ៣ គូរ និង គូរលក្ខណមិត្តភាពអន្តរជាតិ ខ្មែរ ថៃចំនូន ពីរ គូរ។
កីឡាករបង្គោល់ក្រហម (Cambodia) ឈ្មោះ យ៉េន ឌីណា អាយុ 23 កំពស់ 1.66 ទំងន់ 61kg មានស្រុកកំណើតនៅភូមិ ២ សង្កាត់ ដងទុង ក្រុង ខេមរ:ភុមិន្ទ ខេត្ត កោះកុង
ប្រវត្តិនៃការប្រកួត:
ចំនួន: 71 ដង
ឈ្នះ: 67 ដង
ចាញ់ : 04 ដង
ស្មើ : 0 ដង និងផ្តួលគូប្រកួតអោយសន្លប់និងបោះបង់ការប្រកួតចំនួន ១១ដង មកពីក្លិប អប្សរាគុនខ្មែរ។
បង្គោលខៀវ(Thai) ឈ្មោះ លំ ឡេង (Lum Leng) អាយុ 25 កំពស់ 1.67 ទំងន់ 61kg មកពីប្រទេស ថៃ។
ប្រវត្តិនៃការប្រកួត:
ចំនួន: 74 ដង
ឈ្នះ: 59 ដង
ចាញ់ : 14 ដង
ស្មើ : 01 ដង និងផ្តួលគូប្រកួតអោយសន្លប់និងបោះបង់ការប្រកួតចំនួន ០៦ដង មកពីប្រទេសថៃ
សមាសភាពចៅក្រមបមានចំនួន ៥រូប
១ មាស យ៉ាម
២ ឃុន ច័ន្ទគុណ្ណាវន្ត៏
៣ ឡុង វណ្ណថន
៤ ម៉ាក សាមឿន
៥ ព្រំ សុភា
អាជ្ញាកណ្តាល លោក យឹម សុខុម
លក្ខខណ្ឌតិក្ក: និង ការរៀបចំនៃការប្រកួត
ការប្រកួតនេះរួមមានប្រាំទឹក ក្នុងមួយទឹក មានបីនាទីហើយបានរៀបចំនៅក្នុង សង្វៀនប្រាំនមួយចុចមួយម៉ែត្
តការ៉េ។ មានការសម្រាកពីរនាទីតែប៉ុណ្ណោះក្នុងទឹក។ មុនពេលប្រកួត កីឡាករទាំងពីរធ្វើការរំលឹកគុណគ្រូកក្នុងការរំលឹក
គុណគ្រូនោះ កីឡាករបានធ្វើការអធិស្ឋាន រំលឹកដល់គុណ ឪពុកម្តាយ ជីដូនជីតា បុព្វបុរស គ្រូបាតស្យាយ
សូមលោកមកចូលសណ្ឋិត ដើម្បីបំបាក់គូរសត្រូវ ក្នុងនោះដែរការគុណគ្រូបនោះក៏អមដោយតន្ត្រីប្រពៃណីខ្មែរដែលគេ
ភ្លេងរំគុណគ្រូ ។ នៅសម័យបុរាណអ្នកប្រដាល់ប្រើប្រាស់ខ្សែអំបោះឆៅរុំដៃ ក្នុងការប្រកួត តែនាពេលបច្នុបន្យ
ពួកប្រើស្រោមដៃ ឬគេហៅថា ស្នាបដៃ។
លក្ខខណ្ឌក្នុងការប្រគួត
១. ហាមមិនអោយវាយគូរប្រកួត នៅពេលគូដួលដល់ដី
២.ហាមមិនអោយវាចំពីលើកណ្តាលក្បាល់
៣ ហាមមិនអោយវាយពីក្រោយ
៤ ហាមមិនអោយវាយដោយយកដៃកាន់ខ្សែរេញ
៥ ហាមមិនអោយវាយ ប្រដាប់ការពារ
៦ អាជ្ញាកណ្តាលស្រែកថាឈប់ ត្រូវតែឈប់
៧ ហាមមិនអោយវាយការខាំ ឬ យកក្បាល់បុក
សូមប្រិយមិត្តអ្នកអានៗនូវ កំណាព្យ ដែលបង្ហាញពី ការប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែ តាំងពីបុរាណកាលមក
ដែលកំណាព្យ នេះត្រូវបានសសេរនៅក្នុង សៀវភៅ មួយមានចំណងជើងថា ប្រវត្តិប្រដាល់ក្បាច់ខ្មែរ។
កំណាព្យ នោះមានចំណងជើងថា ល្បើកផាន់ជុំ មានសេចក្តី ដូចតទៅ:
ជ្រើសរើសយកអ្នកជ្រោង ភ្នំសោមឯត្បូងមានអ្នកតូច
អ្នកចាន់គាត់នៅអង្លង់កន្ទួច ថាតូចមិនកើតអោយអញ់វិញ
អ្នកចាន់គាត់លោតក្រវាត់ស្អាត់ ស្នងប្រាក់ថាវាតក្មេងជៀសចេញ
ទើសដៃទើសជើងក្រែងគេដេញ ជៀសចេញអោយឆ្ងាយទូលាយគេ។
ទាំងស្រីទាំងប្រុសច្រលំគ្នា ខ្លះមកបំពារខ្លះស្រែកជេរ
ថាអាកំណាចកាចម្លេះទេ ដើរមកពានគេធ្វើនឹងធឹង។
ផាន់ ជុំគាត់លាត់កៀតក្រវាត់ យកស្លាមួយម៉ាត់មកវេចទុក
ហើយសូត្រអាគមនសម្លឹងមុខ យកស្លាវេចទុកមកផ្លុំដាក់។
ហើយសូត្រថា ឳម:គ:លិកំ បើកទ្វាររំកំរំស្វាហ:
ស្វាហែងរឹងរៃងចក្ខ ចក្ខិចក្ខុឧស្វាហាយ:។
ផាន់ជុំសូត្រហើយព្រឺរោមា ស៊ីស្លាទំពារចូលពីអាយ
អ្នកចាន់លោតផ្លាប់បញ្ចប់កាយ ផាន់ជុំលោតខ្ចាយប្រាយមេលោង។
អ្នកចាន់គាត់លោតឳបដៃជាប់ ផាន់ជុំដោះដៃគោះកែងផូង
ដួលផ្ងាជង្គ្រាងពងរំយោង អ្នករោងគេហ៊ោឥតកោតក្រែង។