Tuesday, March 28, 2017

Loa Chantrea VS Thai, Bayon Tv, On 26 March 2017

នេះជាការប្រកួតជើងខ្លាំង Carabav ប្រចាំនៅទូរទស្សន៏ប៉ុស្ត Bayon TV. ការប្រកួតនេះបានធ្វើឡើងជារៀងរាលថ្ងៃ អាទិត្យ វេលាម៉ោង 6:00 PM រហូតដល់ម៉ោង 8:00 PM មានការប្រកួតគូរលក្ខណមិត្តភាពអន្តរជាតិ ខ្មែរ ថៃជារៀងរាល សប្តាហ៏ម្តង។
ការប្រកួតនេះមានចំនួន 3 គូរ។ មានការប្រកួតគូរជាតិចំនូន 1 គូរ និង គូរលក្ខណមិត្តភាពអន្តរជាតិ ខ្មែរ ថៃចំនូន ពីរ គូរ។

កីឡាករបង្គោល់ក្រហម (Cambodia) ឈ្មោះ ឡៅ ចន្ទ្រា អាយុ 23 កំពស់ 1.70 ទំងន់ 63.5kg មានស្រុកកំណើតនៅភូមិ ត្រពាំងពោធ៍ ឃុំ ភ្នំតូច ស្រុក ឧត្តង្គ ខេត្ត កំពង់ស្ពី។
ប្រវត្តិនៃការប្រកួត:
ចំនួន: 87 ដង
ឈ្នះ: 79 ដង
ចាញ់ : 05 ដង
ស្មើ : 03 ដង និងផ្តួលគូប្រកួតអោយសន្លប់និងបោះបង់ការប្រកួតចំនួន 35 ដង មកពីក្លិប កងពលតូចទ័ពឆ័ត្រយោងពិសេស ៩១១។

បង្គោលខៀវ(Thai) ឈ្មោះ Den Khoavsen SimuyThai អាយុ 19 កំពស់ 1.74 ទំងន់ 63.5kg មកពី ស្រុកម៉ីង ខេត្ត សុងខ្លា ប្រទេស ថៃ។
ប្រវត្តិនៃការប្រកួត:
ចំនួន: 74 ដង
ឈ្នះ: 57 ដង
ចាញ់ : 16 ដង
ស្មើ : 01 ដង និងផ្តួលគូប្រកួតអោយសន្លប់និងបោះបង់ការប្រកួតចំនួន 07 ដង មកពីប្រទេសថៃ

អាជ្ញាកណ្តាល លោក ឃឹម សុជាតិ

លក្ខខណ្ឌតិក្ក: និង ការរៀបចំនៃការប្រកួត

ការប្រកួតនេះរួមមានប្រាំទឹក ក្នុងមួយទឹក មានបីនាទីហើយបានរៀបចំនៅក្នុង សង្វៀនប្រាំនមួយចុចមួយម៉ែត្តការ៉េ។ មានការសម្រាកពីរនាទីតែប៉ុណ្ណោះក្នុងទឹក។ មុនពេលប្រកួត កីឡាករទាំងពីរធ្វើការរំលឹកគុណគ្រូកក្នុងការរំលឹកគុណគ្រូនោះ កីឡាករបានធ្វើការអធិស្ឋាន រំលឹកដល់គុណ ឪពុកម្តាយ ជីដូនជីតា បុព្វបុរស គ្រូបាតស្យាយ សូមលោកមកចូលសណ្ឋិត ដើម្បីបំបាក់គូរសត្រូវ ក្នុងនោះដែរការគុណគ្រូបនោះក៏អមដោយតន្ត្រីប្រពៃណីខ្មែរដែលគេ ភ្លេងរំគុណគ្រូ ។ នៅសម័យបុរាណអ្នកប្រដាល់ប្រើប្រាស់ខ្សែអំបោះឆៅរុំដៃ ក្នុងការប្រកួត តែនាពេលបច្នុបន្យ ពួកប្រើស្រោមដៃ ឬគេហៅថា ស្នាបដៃ។

លក្ខខណ្ឌក្នុងការប្រគួត

១. ហាមមិនអោយវាយគូរប្រកួត នៅពេលគូដួលដល់ដី
២.ហាមមិនអោយវាចំពីលើកណ្តាលក្បាល់
៣ ហាមមិនអោយវាយពីក្រោយ
៤ ហាមមិនអោយវាយដោយយកដៃកាន់ខ្សែរេញ
៥ ហាមមិនអោយវាយ ប្រដាប់ការពារ
៦ អាជ្ញាកណ្តាលស្រែកថាឈប់ ត្រូវតែឈប់
៧ ហាមមិនអោយវាយការខាំ ឬ យកក្បាល់បុក

សូមប្រិយមិត្តអ្នកអានៗនូវ កំណាព្យ ដែលបង្ហាញពី ការប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែ តាំងពីបុរាណកាលមក ដែលកំណាព្យ នេះត្រូវបានសសេរនៅក្នុង សៀវភៅ មួយមានចំណងជើងថា ប្រវត្តិប្រដាល់ក្បាច់ខ្មែរ។
កំណាព្យ នោះមានចំណងជើងថា ល្បើកផាន់ជុំ មានសេចក្តី ដូចតទៅ:

         ជ្រើសរើសយកអ្នកជ្រោង            ភ្នំសោមឯត្បូងមានអ្នកតូច
        អ្នកចាន់គាត់នៅអង្លង់កន្ទួច           ថាតូចមិនកើតអោយអញ់វិញ
       អ្នកចាន់គាត់លោតក្រវាត់ស្អាត់      ស្នងប្រាក់ថាវាតក្មេងជៀសចេញ
      ទើសដៃទើសជើងក្រែងគេដេញ     ជៀសចេញអោយឆ្ងាយទូលាយគេ។
      ទាំងស្រីទាំងប្រុសច្រលំគ្នា              ខ្លះមកបំពារខ្លះស្រែកជេរ
     ថាអាកំណាចកាចម្លេះទេ                 ដើរមកពានគេធ្វើនឹងធឹង។
     ផាន់ ជុំគាត់លាត់កៀតក្រវាត់          យកស្លាមួយម៉ាត់មកវេចទុក
    ហើយសូត្រអាគមនសម្លឹងមុខ         យកស្លាវេចទុកមកផ្លុំដាក់។
    ហើយសូត្រថា ឳម:គ:លិកំ              បើកទ្វាររំកំរំស្វាហ:
    ស្វាហែងរឹងរៃងចក្ខ                          ចក្ខិចក្ខុឧស្វាហាយ:។
     ផាន់ជុំសូត្រហើយព្រឺរោមា             ស៊ីស្លាទំពារចូលពីអាយ
      អ្នកចាន់លោតផ្លាប់បញ្ចប់កាយ     ផាន់ជុំលោតខ្ចាយប្រាយមេលោង។
     អ្នកចាន់គាត់លោតឳបដៃជាប់        ផាន់ជុំដោះដៃគោះកែងផូង
     ដួលផ្ងាជង្គ្រាងពងរំយោង                អ្នករោងគេហ៊ោឥតកោតក្រែង។


No comments:

Post a Comment