Friday, March 24, 2017

ការប្រកួតអុកអង្គរសង្ក្រានឆ្នាំ២០១៧



 
ការប្រកួតអុកអង្គរសង្ក្រានឆ្នាំ២០១៧នឹងចាប់ផ្ដើមប្រកួតជម្រុះរយៈពេល ២ ថ្ងៃគឺពីថ្ងៃទី២៧ ទៅ៣០ មីនា ។  
ការប្រកួតជម្រុះនេះគឺដើម្បីជ្រើសរើសយកអ្នកខ្លាំងចំនួន ៨ រូបដើម្បីយកទៅប្រកួតផ្ដាច់ព្រ័ត្រនៅមុខប្រាសាទ អង្គរតូចខេត្តសៀមរាបដែលការប្រកួតនេះមានរយៈពេល៣ថ្ងៃដែរដោយចាប់ពីថ្ងៃទី១៤ដល់១៦មេសា។ 
មានកីឡាករទាំងចាស់ទាំងក្មេងទាំងអ្នកចំណូលថ្មីទាំងចាស់ចំនួន១៥៣នាក់ចូលរួមប្រកួតក្នុងឆ្នាំនេះ ។បើតាម ការឲ្យដឹងពីសហព័ន្ធអុកចត្រង្គកម្ពុជានោះអ្នកចូលរួមប្រកួតមានកុមារដែលមានវ័យក្មេងជាងគេគឺមានអាយុ១២ឆ្នាំ និងវ័យចាស់ជាងគេមានអាយុជិត៥០ឆ្នាំ ។ ឆ្នាំនេះមាននារីមួយរូបចូលរួមប្រកួតដែរ  
ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២១មីនាលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិកម្ពុជាបាន ទាមទារឲ្យអ្នកចូលរួមប្រកួតទាំងអស់ត្រូវលេងដោយភាពយុត្តិធម៌តាមគោលការណ៍ Fair-Play ស្របតាមក្បួនច្បាប់ នៃកីឡាអុកចត្រង្គខ្មែរ និង ស្របតាមលក្ខណៈបច្ចេកទេស ។ 
វិញ្ញាសាប្រកួតគឺ១ ទល់ ១ ដោយអ្នកដែលអាចចូលរួមប្រកួតបានទាំងប្រុសទាំងស្រីគឺចាប់ពីអាយុ៨ឆ្នាំឡើង ទៅ ។ការប្រកួតធ្វើតាមរូបមន្តវិលជុំជម្រុះ ។លក្ខ័ណ្ឌនៅក្នុងការប្រកួតបើកីឡាករ ឬ កីឡាការិនីរូបណាបានកាន់គ្រាប់ អុកចត្រង្គណាគឺត្រូវតែប្ដូរទីតាំងគ្រាប់ចត្រង្គនោះ ។ក្នុងករណីមិនប្ដូរទីតាំងនោះនឹងត្រូវកំណត់ឲ្យចាញ់ដោយស្វ័យ ប្រវត្តិ
ក្នុងពេលប្រកួតបើកីឡាករកីឡាការិនីណាប្ដូរទីតាំងគ្រាប់ខុសបទបញ្ជាក្បួនច្បាប់នៃល្បែងកីឡាចត្រង្គខ្មែរ(ដើរច្រឡំក្រឡា)នោះអាជ្ញាកណ្ដាលឲ្យយកគ្រាប់នោះមកដាក់ចំក្រឡាដដែលវិញ
ការប្រកួតនេះសម្រាប់ប្រាក់រង្វាន់បានមកពីការឧបត្ថម្ភរបស់ Sponsor លេខ១បាន១២.០០០.០០០រៀល លេខ ២បាន៨.០០០.០០០រៀល លេខ ៣បាន៤.០០០.០០០រៀល និង លេខ៤បាន៣.០០០.០០០រៀល ។ ការប្រកួត រាល់ឆ្នាំកន្លងមកសម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនបានឧបត្ថម្ភបន្ថែមលេខ១បាន២០.០០០.០០០រៀល .លេខ២ បាន១២.០០០.០០០រៀល លេខ៣បាន៨.០០០.០០០រៀល និង ចំណាត់ថ្នាក់លេខ ៤បាន៤.០០០.០០០រៀល ។ចំពោះ ចំណាត់ថ្នាក់ពីលេខ៥ដល់លេខ៨បាន២.០០០.០០០រៀលស្មើៗគ្នា ។
គួរបញ្ជាក់ថាអ្នកខ្លាំងៗមិនហ៊ានចូលរួមអួតដូចមុនៗឡើយ ។ ឆយ វីរ៉ាដែលធ្លាប់គ្រងតំណែងឆ្នាំ២០០២នោះ បាននិយាយថាគេមិនដឹងថាឆ្នាំនេះយ៉ាងណាៗនោះទេ ។ហូយ សុខណាដែលជាជើងឯកឆ្នាំចាស់នោះនៅមិនទាន់មាន ជំនឿចិត្តក្នុងការរក្សាតំណែងឡើយ ។ ចំពោះឈាវ បូរ៉ាដែលគ្រងតំណែង ២ឆ្នាំជាប់គ្នានោះនិយាយថាមានក្មេងៗជំ នាន់ក្រោយខ្លាំងៗចូលរួមច្រើន ។


Source: http://www.noccambodia.org



No comments:

Post a Comment