Monday, March 27, 2017

Meun Sohuch VS Ma Phichit (Thai), Khmer-Thai Boxing SEATV, On 26 March 2017



នេះជាការប្រកួត Black Cat Beer ប្រចាំនៅទូរទស្សន៏ប៉ុស្ត SEATV. ការប្រកួតនេះបានធ្វើឡើងជារៀងរាលថ្ងៃ អាទិត្យ វេលាម៉ោង 8:00 PM រហូតដល់ម៉ោង 10:30 PM មានការប្រកួតគូរលក្ខណមិត្តភាពអន្តរជាតិ ខ្មែរ ថៃ​ជារៀងរាល់ ពីរសប្តាហ៏ម្តង។
ការប្រកួតនេះមានចំនួន ៥ គូរ។ មានការប្រកួតគូរជាតិចំនូន ៣ គូរ និង​ គូរលក្ខណមិត្តភាពអន្តរជាតិ ខ្មែរ ថៃចំនូន ពីរ គូរ។​
កីឡាករបង្គោល់ក្រហម​ (Cambodia) ឈ្មោះ មឿង សុខហ៊ុច អាយុ 26 កំពស់ 1.68 ទំងន់ 63kg 
ប្រវត្តិនៃការប្រកួត:
ចំនួន: 120 ដង
ឈ្នះ: 96 ដង
ចាញ់ : 21 ដង
ស្មើ : 03 ដង និងផ្តួលគូប្រកួតអោយសន្លប់និង​បោះបង់ការប្រកួតចំនួន​ __ដង មកពីក្លិប បុរីរាជាសីមានរិទ្ធ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បង្គោលខៀវ(Thai) ឈ្មោះ Ma Phichit អាយុ 19​ កំពស់ 1.72 ទំងន់ 63kg មកពីប្រទេស ថៃ។
ប្រវត្តិនៃការប្រកួត:
ចំនួន: 75 ដង
ឈ្នះ: 64 ដង
ចាញ់ : 10 ដង
ស្មើ : 01 ដង​ និងផ្តួលគូប្រកួតអោយសន្លប់និង​បោះបង់ការប្រកួតចំនួន​ ១5ដង មកពីប្រទេសថៃ
សមាសភាពចៅក្រមបមានចំនួន ៥រូប
១​ ឡុង វណ្ណថន
២ ឃុន ច័ន្ទគុណ្ណាវន្ត៏
៣ ម៉ាក់ សំអឿន
៤ និន្ទ វណ្ឌី
៥ ព្រំ​​ សុភា
អាជ្ញាកណ្តាល លោក ណង រិទ្ធ
លក្ខខណ្ឌតិក្ក: និង ការរៀបចំនៃការប្រកួត
         ការប្រកួតនេះរួមមានប្រាំទឹក ក្នុងមួយទឹក មានបីនាទីហើយបានរៀបចំនៅក្នុង សង្វៀនប្រាំនមួយចុចមួយម៉ែត្តការ៉េ។ មានការសម្រាកពីរនាទីតែប៉ុណ្ណោះក្នុងទឹក។ មុនពេលប្រកួត កីឡាករទាំងពីរធ្វើការរំលឹកគុណគ្រូកក្នុងការរំលឹកគុណគ្រូនោះ កីឡាករបានធ្វើការអធិស្ឋាន រំលឹកដល់គុណ​ ឪពុកម្តាយ ជីដូនជីតា បុព្វបុរស គ្រូបាតស្យាយ សូមលោកមកចូលសណ្ឋិត ដើម្បីបំបាក់គូរសត្រូវ ក្នុងនោះដែរការគុណគ្រូបនោះក៏អមដោយតន្ត្រីប្រពៃណីខ្មែរដែលគេ ភ្លេងរំគុណគ្រូ ។ នៅសម័យបុរាណអ្នកប្រដាល់ប្រើប្រាស់ខ្សែអំបោះឆៅរុំដៃ ក្នុងការប្រកួត តែនាពេលបច្នុបន្យ ពួកប្រើស្រោមដៃ ឬគេហៅថា ស្នាបដៃ។
លក្ខខណ្ឌក្នុងការប្រគួត
. ហាមមិនអោយវាយគូរប្រកួត​ នៅពេលគូដួលដល់ដី
.ហាមមិនអោយវាចំពីលើកណ្តាលក្បាល់
៣ ហាមមិនអោយវាយពីក្រោយ
៤ ហាមមិនអោយវាយដោយយកដៃកាន់ខ្សែរេញ
៥ ហាមមិនអោយវាយ​ ប្រដាប់ការពារ
៦ អាជ្ញាកណ្តាលស្រែកថាឈប់ ត្រូវតែឈប់
៧​ ហាមមិនអោយវាយការខាំ ឬ យកក្បាល់បុក
សូមប្រិយមិត្តអ្នកអានៗ​នូវ កំណាព្យ ដែលបង្ហាញពី ការប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែ តាំងពីបុរាណកាលមក ដែលកំណាព្យ នេះត្រូវបានសសេរនៅក្នុង សៀវភៅ មួយមានចំណងជើងថា ប្រវត្តិប្រដាល់ក្បាច់ខ្មែរ។
កំណាព្យ នោះមានចំណងជើងថា ល្បើកផាន់ជុំ​ មានសេចក្តី ដូចតទៅ:
         ជ្រើសរើសយកអ្នកជ្រោង                ភ្នំសោមឯត្បូងមានអ្នកតូច
         អ្នកចាន់គាត់នៅអង្លង់កន្ទួច              ថាតូចមិនកើតអោយអញ់វិញ
         អ្នកចាន់គាត់លោតក្រវាត់ស្អាត់          ស្នងប្រាក់ថាវាតក្មេងជៀសចេញ
         ទើសដៃទើសជើងក្រែងគេដេញ           ជៀសចេញអោយឆ្ងាយទូលាយគេ។
         ទាំងស្រីទាំងប្រុសច្រលំគ្នា               ខ្លះមកបំពារខ្លះស្រែកជេរ
         ថាអាកំណាចកាចម្លេះទេ                ដើរមកពានគេធ្វើនឹងធឹង។
         ផាន់ ជុំគាត់លាត់កៀតក្រវាត់            យកស្លាមួយម៉ាត់មកវេចទុក
         ហើយសូត្រអាគមនសម្លឹងមុខ            យកស្លាវេចទុកមកផ្លុំដាក់។
         ហើយសូត្រថា ឳម::លិកំ              បើកទ្វាររំកំរំស្វាហ:
         ស្វាហែងរឹងរៃងចក្ខ                    ចក្ខិចក្ខុឧស្វាហាយ:
         ផាន់ជុំសូត្រហើយព្រឺរោមា               ស៊ីស្លាទំពារចូលពីអាយ
         អ្នកចាន់លោតផ្លាប់បញ្ចប់កាយ            ផាន់ជុំលោតខ្ចាយប្រាយមេលោង។
         អ្នកចាន់គាត់លោតឳបដៃជាប់            ផាន់ជុំដោះដៃគោះកែងផូង
         ដួលផ្ងាជង្គ្រាងពងរំយោង                អ្នករោងគេហ៊ោឥតកោតក្រែង។

No comments:

Post a Comment